អំពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (ក.ព.ល) ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុបជាង៨ហិកតា មានព្រំប្រទល់ ខាងកើតជាប់និងទន្លេមេគង្គ ខាងជើងជាប់និងវត្តខ្ទរ ខាងត្បូងជាប់និងភូមិព្រែកតាសេក ខាងលិចជាប់និងផ្លូវជាតិលេខ៦ ដែលមានចំងាយប្រហែល ៧គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបត្រូវបានបង្កើតតំបូងនៅក្នុងឆ្នាំ១៩៤៨ កាលនោះជាស្ថានីយ៍ស្រាវជ្រាវពោតក្រហម ហើយនៅឆ្នាំ១៩៥១ ចាប់ផ្តើមបណ្តុះបណ្តាលជំនាញកសិកម្ម។ នៅក្នុងទស្សវត្សឆ្នាំ១៩៦០ ក្រោមជំនួយរបស់សាហរដ្ឋអាមេរិក សាលាបឋមសិក្សាកសិកម្មព្រែកលៀប បានអភិវឌ្ឍន៍កម្មវិធីទៅជាធម្យមសិក្សាកសិកម្មព្រែកលៀប។ នៅក្នុងឆ្នាំ១៩៧៥ សាលាត្រូវបានបិទទ្វាដោយសាសង្រ្គាមស៊ីវិល។ នៅឆ្នាំ១៩៨៤ សាលាចាប់ផ្តើមបើកទ្វាឡើងវិញ។

នៅក្នុងឆ្នាំ២០០២ សាលាធម្យមសិក្សាកសិកម្មព្រែកលៀប បានផ្លាស់ប្តូរឈ្មោះទៅជា សាលាជាតិកសិកម្មព្រែកលៀប រហូតមកដល់ឆ្នាំ២០១៩ សាលាបានខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនរហូតបានក្លាយទៅជាវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប តាមអនុក្រឹត លេខ១៤៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី ការបង្កើតវិទ្យស្ថានជាតិកសិកម្មព្រែកលៀប​ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

ព័ត៌មានបន្ថែម
H.E KAY KANGMEAN

មតិស្វាគមន៏
ឯកឧត្តមបណ្ឌិត កាយ កាំងមាន នាយកវិទ្យាស្ថានជាតិ

សូមស្វាគមន៍ ប្អូនៗអតីតនិស្សិត ប្អូនៗនិស្សិត លោកគ្រូ អ្នកគ្រូ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!! យើងខ្ញុំ ប្តេជ្ញាថា នឹងធ្វើអោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនេះ ឈរដោយគុណភាព និងប្រកបទៅដោយការច្នៃប្រឌិត។ វិទ្យាស្ថាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះទន្លេមេគង្គ និងទន្លេសាបក្នុងរាជាធានីភ្នំពេញ គឺជាទីកន្លែងល្អបំផុតមួយសម្រាប់កាសិក្សា ស្រាវជ្រាវ និងទំនាក់ទំនង។ នៅទីនេះមានអាគារសម្រាប់និស្សិតស្នាក់នៅ អាគារសិក្សា មន្ទីពិសោធន៍ កសិដ្ឋានស្រាជ្រាវសម្រាប់ការងារសិក្សាប្រកបដោយប្រសិទ្ធភាព។

វិទ្យាស្ថានជាតិ មានដៃគូរសហការជាតិ និងអន្តរជាតិ ក៍ដូចជាសហគមន៍មូលដ្ឋាននិងជនបទ ដែលអាចធ្វើអោយនិស្សិតមានភាពងាយស្រួលសិក្សាតាមបំណងប្រាថ្នា។ យើងមានគ្រូបង្រៀនដែលមានកម្រឹតសញ្ញាបត្រថ្នាក់បណ្ឌិត អនុបណ្ឌិតជាច្រើននាក់ដែលមានការតាំងចិត្តខ្ពស់ប្រកបដោយគុណភាពទាំង ផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែង ដែលនាំអោយយើងក្លាយទៅជាអង្គភាពឈានមុខគេលើផ្នែកកសិកម្មមួយនៅកម្ពុជា។ ជាមួយនឹង ប្តេជ្ញាចិ្តតរបស់យើងក្នុងការកែទម្រង់ឆ្ពោះទៅការគាំទ្រគោលនយោបាយអភិវឌ្ឍន៍កសិកម្មកម្ពុជា វិទ្យាស្ថានយើងខ្ញុំកំពង់តែជម្រុញ អោយមានការស្រាវជ្រាវលើផលិតកម្មកសិកម្មដែលមានតំលៃខ្ពស់ៗដូចជា គ្រាប់ស្វាយចន្ទី កាហ្វេ បន្លែ និងផលិតផលកែច្នៃឡើងវិញ ដូចជា ល្ពៅ ដំឡូងមី ស្វាយ...។ល។

អំពីគាត់

ចក្ខុវិស័យ & បេសកកម្ម

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (កពល) មានចក្ខុវិស័យនឹងក្លាយទៅជាគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវផ្នែកកសិកម្មនាំមុខមួយនៅកម្ពុជា។

បេសកកម្មរបស់​ កពល

១. បណ្តុះបណ្តាលប្រកបដោយច្នៃប្រឌិតខ្ពស់ ឆ្ពោះទៅរកការត្រិះរិះពិចារណា បទពិសោធន៍ជាក់ស្តែង និងសហប្រតិបត្តិការ។
២. ជំរុញការងារស្រជ្រាវ ដែលរួមចំណែកដល់ការកសាងចំណេះដឹង និងគោលនយោបាយ។
៣. កសាងសហគ្រិនភាព និងអាកប្បកិរិយា ដែលឆ្លើយតបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលក្នុងជីវិតការងារ។
៤. រួមចំណែកអភិវឌ្ឍន៍សហគមន៍តាមរយៈសកម្មភាពសងញកម និងវប្បធម៌។

ចក្ខុវិស័យ កពល

១. ជឿជាក់លើគុណភាព​ការច្នៃប្រឌីត និងការបង្កើតថ្មី។
២. ឲ្យតម្លៃលើ សមត្ថភាពវិជ្ជាជីវៈ និងការត្រិះរិះពិចារណា។
៣. ប្រាស្រ័យទាក់ទង និងធ្វើការជាមួយគ្នា ប្រកបដោយការគោរព។
៤. ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងពុះពារដើម្បីជោគញវាសនារបស់ខ្លួន។

ស្ថានភាពមន្រ្តីរាជការ ឆ្នាំ២០២៣

education education education

ក. ព័ត៌មានមន្រ្តីតាមក្របខ័ណ្ឌ
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានមន្រ្តីក្នុងក្របខ័ណ្ឌចំនួន ១២០នាក់ ក្នុងនោះស្រ្តីចំនួន ៣៨នាក់ បុរសចំនួន ៨២នាក់។
- មន្រ្តីរាជការក្របខ័ណ្ឌ(ក) : ចំនួន ៩២ នាក់
- មន្រ្តីរាជការក្របខ័ណ្ឌ(ខ) : ចំនួន ២២ នាក់
- មន្រ្តីរាជការក្របខ័ណ្ឌ(គ) : ចំនួន ០៦ នាក់

ខ. ព័ត៌មានមន្រ្តីតាមសញ្ញាបត្រ
១. បណ្ឌិត ..........................: ចំនួន ១0 នាក់ នារី ០១នាក់
២. អនុបណ្ឌិត......................: ចំនួន ៦០ នាក់ នារី ២២នាក់
៣. បរិញ្ញាបត្រ ....................: ចំនួន ៤៨ នាក់ នារី ១៥នាក់
៤. បរិញ្ញាបត្ររង .................: ចំនួន ០២ នាក់

គ. ស្ថានភាពមន្រ្តីបច្ចុប្បន្ន
១. មន្រ្តីសកម្ម ....................................................: ចំនួន ១១៩ នាក់
២. មន្រ្តីស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស .......: ចំនួន ០០ នាក់
៣. មន្រ្តីស្ថិតនៅក្រៅក្របខណ្ឌដើម .......................: ចំនួន ០១ នាក់
៤. មន្រ្តីត្រូវបានលប់ឈ្មោះ ...................................: ចំនួន ០០ នាក់
៥. មន្រ្តីចូលនិវត្តន៍ ..............................................: ចំនួន ០០ នាក់
៦. មន្រ្តីកម្មសិក្សា ...............................................: ចំនួន ០០ នាក់
៧. មន្ត្រីផ្ទេរចេញ ................................................: ចំនួន ០០ នាក់

ការអប់រំ

education

ចាប់តាំងពី​ក.ព.ល បានចាប់ផ្តើមបើកទ្វាឡើងវិញពីឆ្នាំ ១៩៨៤ ដល់ ឆ្នាំ ២០០៩ វិទ្យាស្ថានបានផលិតធនធានមនុស្សបានចំនួន ៩.៣០១នាក់ ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានចំនួន ៣.៣៤៣នាក់ និងនិស្សិតថ្នាក់បរិញ្ញារងមានចំនួន៤.៩២៧នាក់ និងនិស្សិតថ្នាក់បឋមមានចំនួន ១.០៣១នាក់។

ឆ្នាំសិក្សាត្រូវបានចែកចេញជាពីរឆមាស

ឆមាសទី១ ចាប់ផ្តើមពីខែ វិច្ឆិកា ​ដល់ខែ មេសា
ឆមាសទី២ ចាប់ផ្តើមពីខែ ឧសភា ដល់ខែ តុលា

ការសិក្សាស្រាវជ្រាវ

research

ការសិក្សាស្រាវជ្រាវ និងទស្សនកិច្ចសិក្សា ជាការងារសំខាន់ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តជាក់ស្តែង។ ក.ព.ល តម្រូវឲ្យសាស្រ្តាចារ្យ និងនិស្សិតចូលរួមការងារស្រាវជ្រាវ កម្មសិក្សា និងការអនុវត្ត នៅក្នុងមន្ទីពិសោធន៍ក្នុងកសិដ្ឋាន និងសហគមន៍ជនបទផងដែរ។

មធ្យោបាយ និងសម្ភារៈ

ដើម្បីលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាល ក.ព.ល បានបំពាក់នូវឧបករន៍និងសម្ភារៈសម្រាប់ជាជំនួយដល់ការបង្ហាត់បង្រៀន និងមធ្យោបាយផ្សេងៗមានដូចជា៖ មន្ទីពិសោធន៍, មន្ទីពិសោធន៍បណ្តុះជាលិការ, កសិដ្ឋានចិញ្ញចឹមគោរទឹកដោះ, បន្ទប់ពិសោធន៍និងកែច្នៃអាហា, បន្ទប់ពិសោធន៍ដំណាំផ្សិត, បន្ទប់រៀនកុំព្យូទ័រ និងអ៊ីនធឺណែត, Smart Farm, ប្រព័ន្ធ Hydroponic System..។ល។

លក្ខខណ្ឌចូលរៀននៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

ក. លក្ខខណ្ឌចូលរៀនថ្នាក់បរិញ្ញាបត្រ

១. បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិនៅឆ្នាំដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្សួងអប់រំយុវជន និងកីឡា (សម្រាប់និស្សិតស្នើអាហារូបករណ៍)។
២.បេក្ខជនដែលមានសញ្ញាបត្រទុតិយភូមិ, បរិញ្ញារង, ឬសញ្ញាបត្រដែលមានតម្លៃស្មើ (សម្រាប់និស្សិតបង់ថ្លៃ)។

ខ. លក្ខខណ្ឌចូលរៀនថ្នាក់បរិញ្ញាបត្ររង

១. បេក្ខជនត្រូវមានសញ្ញាបត្រទុតិយភូមិនៅឆ្នាំដែលបានដាក់ពាក្យ( សម្រាប់និស្សិតស្នើអាហារូបករណ៍)
២. បេក្ខជនដែលមានសញញាបត្រទុតិយភូមិ ដែលបានជាប់ជាស្ថាពនាពេលកន្លងទៅ, ធ្លាក់សញ្ញាបត្រទុតិយភូមិ, ឬសញ្ញាបត្រដែលមានតម្លៃស្មើ(សម្រាប់និស្សិតថ្នាក់បង់ថ្លៃ)។

គ. លក្ខខណ្ឌបញ្ចប់ការសិក្សា

និស្សិតទាំងពីរភេទត្រូវបំពេញគ្រប់លក្ខខ័ណរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទើបទទួលបាននូវសញ្ញាបត្រ ដែលបានទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕

អង្គការលេខរបស់វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប

យោងអនុក្រិតលេខ ៨២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

nia structure



គណៈគ្រប់គ្រងវិទ្យាស្ថានជាតិ

President and VicePresident of NIA

Dr. KAY KANGMEAN

នាយក
ឯកឧត្តម
បណ្ឌិត កាយ កាំងមាន

H.E. Dr. Kay Kangmean

Dr. Mann Vuth

នាយករង

បណ្ឌិត ម៉ាន់ វុធ

Dr. MANN VUTH

នាយករង


Blank

មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ សាសាក្រោយឧត្តម និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ

Dean ViceDean of Faculty and Director ViceDirector of College

Phon Sovathana
ព្រឹទ្ធបុរស
មហាវិទ្យាល័យ
បច្ចេកវិទ្យានិងវិស្វកម្មកសិកម្ម

Dr. PHON SOVATNA

norng chakriya
ព្រឹទ្ធបុរស
មហាវិទ្យាល័យ
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាហារ

Dr. NORNG CHAKRIYA

Mr. Choem Sovannara
ព្រឹទ្ធបុរស
មហាវិទ្យាល័យ
ព្រៃឈើ ជលផល និងបរិស្ថាន

Mr. KHIV SOTHY

Mr. Sek Seyhakresey
ព្រឹទ្ធបុរស
មហាវិទ្យាល័យ
ក្សេត្រសាស្រ្ត និងជីវបច្ចេកវិទ្យា

Mis. LEANG SOKNAREAM

Mr. SENG HAY
ព្រឹទ្ធបុរស
មហាវិទ្យាល័យ
ផលិតកម្មសត្វ និថវេជ្ជសាស្រ្តសត្វ

Mr. SENG HAY

loeung phally
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម

Mr. LOEUNG PHALLY

Mis. thun vathany
ប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ
កសិកម្ម និងអាហាររូបត្ថម្ភ

Mis. THUN VATHANY

khim sethya
នាយករង
សាលាក្រោយបរិញ្ញា

Mr. KHIM SETHYA

Mr. lam khannarith
នាយកសាលា
បណ្តុះបណ្តាលបច្ចេកទេស
និងភាសាបរទេស

Mr. LAM KHANNARITH

Mr. long touch
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
បច្ចេកវិទ្យានិងវិស្វកម្មកសិកម្ម

Mr. LONG TOUCH

Mr. Eam Try
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
បច្ចេកវិទ្យានិងវិស្វកម្មកសិកម្ម

Mr. EAM TRY

Mis. sovathdy
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
ព្រៃឈើ ជលផល និងបរិស្ថាន

Mis. PHEN SOVATHDY

Mis. kep chansophea
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
ផលិតកម្មសត្វ និងវេជ្ជសាស្រ្តសត្វ

Mis. KEP CHANSOPHEA

Mr. phon chansophal
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
ផលិតកម្មសត្វ និងវេជ្ជសាស្រ្តសត្វ

Mr. PHON CHANSOPHAL

Mr. chey montha
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាហារ

Mr. CHEY MONTHA

Mr. Sot Viseth
ការិយាល័យ
គណនេយ្យ ហិរញ្ញវត្ថុ

លោក សិត វិសិដ្ឋ

Mr. SETH VISETH

Phon Chansophal
ព្រឹទ្ធបុរសរង
មហាវិទ្យាល័យ
ផលិតកម្មសត្វ និងវេជ្ជសាស្រ្តសត្វ

Mr. PHON CHANSOPHAL

ប្រធានការិយាល័យ មន្ទីពិសោធន៍ មជ្ឈមណ្ឌលឯកសារ និងស្ថាននីយ៍

Mr. Song Pros
ការិយាល័យ
រដ្ឋបាល និងបុគ្គលិក

លោក សុង ប្រុស

Mr. SONG PROS

Mr. Sek Seyhakresey
ការិយាល័យ
ព័ត៌មាននិងទីផ្សារ

លោក សេក សីហរាសី

Mr. SEK SEYHAKRESEY

Mrs. khieu sokny
ការិយាល័យសិក្សា

លោកស្រី ខៀវ សុខនី

Mrs. Khieu Sokny

Mis. Thon Thida
មជ្ឈមណ្ឌលឯកសារ

លោកស្រី ថុន ធីតា

Mrs. THON THIDA

Mr. Kruy Limhour
ស្ថានីយ៍ស្រាវជ្រាវនិងផលិតកម្ម

លោក គ្រុយ លឹមហួ

Mr. KRUY LIMHOUR

ប្រធានផ្នែក និងប្រធានដេប៉ាតឺម៉ង់

Mr. Ny Dina
ផ្នែក បណ្តុះបណ្តាលបន្ត

លោក នី ឌីណា

Mr. NY DINA

Mr. Seng Hay
ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តសត្វ

លោក សេង ហៃ

Mr. SENG HAY

Dr.Chhun Tory
ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តកសិកម្ម

បណ្ឌិត ឈុន តូរី

CHHUN TORY,.PhD

Mis. Pen Sovady
ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តជលផល

លោកស្រី ផេន សុវត្ថឌី

Mrs. PEN SOVADY

Mis. Kea Ratha
ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តព្រៃឈើ

លោកស្រី គា រដ្ឋា

Mrs. KEA RATHA

Mr. Chem Tha
ដេប៉ាតឺម៉ង់ សាកវប្បកម្ម

លោក ឆែម ថា

Mr. CHEM THA

Mr. Chey Montha
ដេប៉ាតឺម៉ង់ កសិ-ឧស្សាហកម្ម

លោក ជ័យ មន្ថា

Mr. CHEY MONTHA

Dr. Hong Leanghak
ដេប៉ាតឺម៉ង់ សេដ្ឋកិច្ចនិងធុរកិច្ចកសិកម្ម

បណ្ឌិត ហុង​លាងហាក់

HONG LEANGHAK,.PhD

Dr. Hong Leanghak
ដេប៉ាតឺម៉ង់ ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ

លោក សេដ្ឋ សុជីវ័ន្ត

Mr. SET SOCHIVON

Mr. Eam Try
ដេប៉ាតឺម៉ង់ សុរិយោដី និងវិស្វកម្ម

លោក អៀម ទ្រី

Mr. EAM TRY

Mr. Long Touch
ដេប៉ាតឺម៉ង់ ព័ត៌មានវិទ្យា

លោក ឡុង ទូច

Mr. LONG TOUCH

Mr. Khim Sethya
ដេប៉ាតឺម៉ង់ ឆ្នាំមូលដ្ឋាន

លោក ឃឹម សត្យា

Mr. KHIM SETYA

សម្ភាររូបវន្ត សម្រាប់គាំទ្រដល់ការសិក្សា និងស្រាវជ្រាវ

សេចក្តីជូនដំណឹង

កាតមន្រ្តីរាជាការថ្មី

ការិយាល័យរដ្ឋបាល និងបុគ្គលិក សូមគោរពជម្រាបជូន ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក.ព.ល. ទាំងអស់ មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលរបស់វិទ្យាសា្ថនជាតិកសិកម្ម ព្រែកលៀប ត្រូវបានបោះពុម្ពរួចរាល់។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក.ព.ល. ទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីដូចមានជូនភ្ជាប់ អាចអញ្ជើញទៅទទួលយកនិងដាក់ឱ្យដំណើរ ប័ណ្ណដោយផ្ទាល់ នៅធនាគារកាណាឌីយ៉ា សាខាទីស្នាក់ការកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកសារភ្ជាប់សម្រាប់ទទួលអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ មាន៖ អត្តសញ្ញាណប័ណ្ណ ឬ កាតធនាគារកាណាឌីយា ឬ លេខកុងធនាគារការណាឌីយ៉ា ក៏បាន។

កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប មានកិតិ្តយសជូនដំណឹងដល់អតីតនិស្សិត និងសាធារណៈជនជ្រាបថា! វិទ្យាស្ថានជាតិ ចាប់ផ្តើទទួលពាក្យចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាប្តរជាន់ខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។
ជំនាញសម្រាប់ជ្រើសរើស៖
១. កសិកម្មដោយចិរភាព និងកសិធុរកិច្ច
២. វិទ្យាសាស្រ្តដំណាំ
៣. ផលិតកម្មសត្វដោយចិរភាព
៤. វារីវប្បកម្ម និងជលផលដោយចិរភាព
៥. សុរិយាដី ការរៀបចំដែនដី និងរដ្ឋបាលដីធ្លី ព័ត៌មានលម្អិត សូមចុចលើ Download ពី Menu រួចចុចលើ ពាក្យចូលរៀនថ្នាក់ Master


កម្មវិធីចាក់វ៉ាក់សាំង

សូមគោរព និងអញ្ជើញឯកឧត្តមនាយក នាយករង និងមន្រ្តីរាជាការនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបទាំងអស់ សូមមកចុះឈ្មោះចាក់វាក់សាំងការពារមេរោគ COVID-19 នៅការិយាល័យរដ្ឋបាលនិងបុគ្គលិក។
កម្មវិធីចាក់វ៉ាក់សាំងលើកទី១ នៅថ្ងៃទី ០៥ ដល់ថ្ងៃទី០៩​ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម។






សហប្រតិបត្តិការ

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានចុះអនុសារណៈយោគនិងយល់គ្នា ជាមួយសាកលវិទ្យាល័យជាតិ អន្តរជាតិ ក្រុមហ៊ុនវិនិយោគក្នុងនិងក្រៅប្រទេស ។